គុណប្រយោជន៍អំពិលទុំជាមួយនឹងស្បែកមុខ


​           អំពិលទុំ គឺជាម្ជូរដ៏ពេញនិយមបំផុតរបស់ខ្មែរ។ មិនតែប៉ុណ្ណោះវាមានអត្ថប្រយោជន៍ជាច្រើន ដូចជាប្រើវាសម្រាប់ធ្វើម្ហូប ធ្វើដំណាប់​   ធ្វើទឹកជ្រលក់......ជាដើម ហើយវាក៏អាចរក្សាគុណភាពបានយូរជាងម្ជូរផ្សេងទៀតផងដែរ ។  ពិសេសលើសនេះទៅទៀតនោះ អំពិសទុំនិងផ្ដល់អត្ថប្រយោជន៍ពិសេសចំពោះសម្រស់ស្បែកមុខផងដែរ។ សូមអនុវត្តនូវវិធិសាស្ត្រខាងក្រោមដើម្បីទទួលបានស្បែកមុខសរលោងស្អាត និងគ្មានជាតិគីមី៖

          - ដំបូង​យើងត្រូវ​ដុស​លាង​ផ្ទៃ​មុខ​ជា​មួយ​សាប៊ូ​អោយ​បាន​ស្អាត​ជា​មុខ​សិន បន្ទាប់មកយក​ទឹក​អំ​ពិល​ទុំ (លាយ​​ជាមួយ​ទឹក​ស្អាតអោយ​រាងខាប់​បន្តិច) មក​លាប​ថ្នមៗ​ ​អោយ​សព្វ​ពេញ​លើ​ផ្ទៃ​មុខ រួច​ទុក​ចោល​រយៈ​ពេល​ ៥​នាទី ទើប​លាងជម្រះជាមួយទឹកស្អាត​​អោយបាន​ស្អាត​។  ត្រូវ​ធ្វើ​របៀប​នេះ​ជា​ញយ​ដង នោះ​​ធានា​ថា ស្បែក​មុខ​របស់​លោក អ្នក​នឹង​ឡើងស​ ស្រស់​ថ្លា តឹងណែន​ជា​មិន​ខាន ៕

Comments