តិចនិចប្រើហ្គាសបែបសន្សំសំចៃ


​     បច្ចុប្បន្ននេះ មនុស្សជាច្រើនចូលចិត្តប្រើចង្គ្រានហ្គាស ជាជាងការប្រើអុស និង អគ្គិសនី ដើម្បីចំអិនម្អូបអាហារព្រោះវាចំណេញជាង ហើយងាយស្រួលប្រើ និង មិនពិបាករកទិញ ។ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់វាដោយខ្ជះខ្ជាយនោះនឹងធ្វើឲ្យយើងត្រូវចំណាយច្រើនទៅលើវា គឺមានន័យថា ខាតចំណូលគ្រួសារ។ ដូច្នេះ ដើម្បីកុំអោយខ្ជះខ្ជាយច្រើនពេក សូមណែនាំ នូវវិធីសន្សំសំចៃហ្គាសដូចខាងក្រោម៖

      បើប្រើចង្ក្រានហ្គាស ដើម្បីសន្សំសំចៃហ្គាសគឺត្រូវ បើកភ្លើងអោយឆេះជាពណ៌ខៀវរហូត ហើយមិនត្រូវប្រើភ្លើងហ្គាសខ្ពស់ជាងគូទឆ្នាំងទេ ព្រោះវាអាចធ្វើអោយឆ្នាំងមិនងាយក្តៅ។ មធ្យោបាយដែលល្អត្រូវមូលភ្លើងហ្គាសអោយចេញខ្ពស់ ត្រឹមល្មមនឹងគូទឆ្នាំងទើបអាចសន្សំសំចៃហ្គាសបានច្រើន។

Comments