ខ្ទឹមបារាំងមានប្រយោជន៍ច្រើនយ៉ាង


    ខ្ទឹមបារាំងគឺជាបន្លែមួយប្រភេទកពុងពេញនិយម និង​ងាយស្រួលរកទិញ។ ខ្ទឹមបារាំងជាទូទៅត្រូវបានគេយកទៅចំអិនធ្វើជាម្ហូប តែពេលខ្លះវាក៏មានតួនាទីជាថ្នាំព្យាបាលរោគយ៉ាងសក្កិសិទ្ធផងដែរ។ មិនថាបរិភោគខ្ទឹមបារាំងឆៅ ឬឆ្អិន ក៏វានៅតែផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដែលអត្ថប្រយោជន៍ទាំងនោះមានដូចជា៖
    ១- ជួយការពារពុកឆ្អឹងៈ ខ្ទឹមបារាំង ដែលគេនិយមយកធ្វើជាគ្រឿងផ្សំ របស់អាហារ ជាច្រើនមុខនោះ មិនត្រឹមតែមានប្រយោជន៍បង្កើនឱជារសក្នុងអាហារ ប៉ុណ្ណោះទេ ប៉ុន្តែនៅមានវីតាមីន និងសារធាតុជាច្រើន រួមមានវីតាមីន A,C,B2 ជាតិដែក កាល់ស្យូម ផូស្វ័រ និងស្ពាន់ធ័រ ដែលជួយលើកសម្បុរស្បែកអោយស្រស់ថ្លា សម្រាលអាការឆ្អល់ពោះ ហើមពោះ សម្រួលអាការក្នុងរាងកាយអោយប្រក្រតី ជួយបញ្ចេញទឹកនោម កម្ចាត់ស្លេស្ម រួមទាំងជួយប្រឆាំងរោគផ្តាសាយ បានទៀត ។ ចុងក្រោយបំផុត គេរកឃើញថាការបរិភោគ ខ្ទឹមបារាំង មានប្រយោជន៍ដល់ភាពមាំមួន របស់ឆ្អឹងផងដែរ ដោយជួយកាត់បន្ថយ​ អត្រាប្រឈមរោគ ពុកឆ្អឹង ឬរោគឆ្អឹងស្ពោធ​ ដែលតែងតែជួបក្នុងស្រ្តីវ័យចំណាស់ ។
​    ២- ព្យាបាលក្អក: អ្វីដែលអ្នកត្រូវមានសំរាប់ធ្វើឱសថនេះមាន៖
            - ខ្ទឹមបារាំង ធំល្មម ១
            - ទឹកឃ្មុំ ២ រឺ ៣ ស្លាបព្រាបាយ (ត្រូវប្រាកដថា ទឹកឃ្មុំសុទ្ធ)
           វិធីធ្វើ៖
                      - ចិតសំបកខ្ទឹមបារាំង ហើយពុះវាពាក់កណ្តាល រួចហើយហានវាជាបន្ទះកង់ៗ (ក្រាសល្មម) ប៉ុន្តែមិនចាំបាច់ យកស្នូលកណ្តាលទេ ។ រួចហើយដាក់ចូលទៅក្នុង ក្រឡកែវធំមូយ ហើយចាក់ទឹកឃ្មុំចូល ។ បិទគំរបអោយជិតល្អ ទុកចោលមួយយប់ ។ ព្រឹកឡើង ច្រោះវាយកតែជាតិ ទឹកដែលចេញពី ទឹកឃ្មុំ និង ខ្ទឹមបារាំង ដែលគេហៅវាថា ជាសេរ៉ូមព្យាបាលក្អក ។ ផឹកសេរ៉ូមនោះ ១ ស្លាបព្រា ជារៀងរាល់ពីរម៉ោងម្ដង  រឺច្រើនជាងនេះក៏បាន តាមដែលអ្នកចង់ ។ មួយរយៈពេលខ្លីអ្នក នឹងមានអារម្មណ៍ថា អ្នកស្រួលដកដង្ហើមជាងមុន ហើយជំងឺក្អកក៏បានធូរស្រាល ផងដែរ ។
     ៣- ជួយឲ្យស្បែកសក្នុងរយៈពេល៧ថ្ងៃៈ យកខ្ទឹមបារាំង៣០ក្រាមដែលកាត់ជាចំណិតៗ ដាក់បញ្ចូលជាមួយនឹងប្រេងអូលីវ លាយជាមួយនឹងក្រមួនឃ្មុំ រួចច្របាច់វាបញ្ចូលគ្នា ដាក់ក្នុងម៉ាស៊ីនចំអិនមីក្រូវេវ រហូតដល់ក្រមួនឃ្មុំរលាយ។ បន្ទាប់មកយកវាទៅលាយជាមួយនឹងជែលអាឡូវេរ៉ា ចំនួន២ស្លាបព្រាកាហ្វេ និងចុងបញ្ចប់ដាក់វិតាមីនE
ចំនួន៤គ្រាប់ រួចទុកកន្លែងសុវត្ថភាព ដើម្បីទុកលាបដល់ស្បែក រយៈពេល៧ថ្ងៃនោះវានឹងធ្វើឲ្យស្បែកសស្អាតក្នុងរយៈពេល ៧ថ្ងៃ។
បញ្ជាក់ៈ ប្រសិនបើអ្នកមានបញ្ហាស្បែក អាឡែកស៊ីជាមួយនឹងខ្ទឹមបារាំង សូមកុំប្រើវា៕

 
 

Comments

  1. មានប្រយោជន៍អញ្ចឹងមែនឬ?

    ReplyDelete

Post a Comment