រឿង​ ដូងសំណល់ (អ្នកទិញ ចាញ់បោកអ្នកលក់)

​    កាលសម័យនៅរៀន បូណា តែងទៅទិញចំណីអាហារពីកន្លែងមួយនៅក្បែរសាលា។ ក្រោយពីចូលទិញទំនិញជាញឹកញាប់មក គេក៏មានភាពស្និទ្ធជាមួយអ្នកលក់កាន់តែខ្លាំង។ ថ្ងៃមួយគេនិយាយដោយសម្លេង បែបស្អកៗ ទើបអ្នកលក់ប្រាប់មកគេថា "ម៉េចក៏ឯងមិនផឹកទឹកដូងខ្លះ ព្រោះវាជួយបំបាត់ស្អកបានណា៎!"

     បូណា ក៏គិតថានេះក៏ជារឿងល្អម្យ៉ាងដែរតែគេមិនដឹងត្រូវជ្រើសរើសដូចម្ដេចឲ្យបានដូងល្អផឹក ទើបអ្នកលក់នោះប្រាប់ថា "ដូងដែលបេះទុកកាន់តែយូរកាលណា ទឹកវាក៏កាន់តែផ្អែមយ៉ាងនោះដែរ!"
      ចាប់ពីពេលនោះមក បូណា តែងណែនាំមិត្តភក្កិរបស់ខ្លួនឲ្យចេះជ្រើសរើសដូងដូចតាមដែលអ្នកលក់នោះប្រាប់។ លុះដល់ថ្ងៃមួយ គេនិងមិត្តស្រីបានទិញដូងយកមកញ៉ាំជាមួយគ្នា ហើយប្រាប់អ្នកលក់ឲ្យជួយរើសយកអាណាដែលល្អបំផុតឲ្យ។ ក្រោយពីយកមកដល់ផ្ទះ គេចាប់ដូងនោះយកមកពិនិត្យ ហើយគោះតិចៗមើលទៅហាក់ដូចជាខុលប្រក្រតី។ គេយក​បំពុងបឺតស៊កចូលហើយបឺតយកទឹកវា ស្រាប់តែគេខ្ជាក់ចោលវិញយ៉ាងលឿន។ ក្រោយពីបំបែកសម្បកដូងរួចទើបដឹងថាដូនោះស្អុយ
      គេក៏ដឹងថា ខ្លួនចាញ់បោកអ្នកលក់តាំងពីយូរយាយមកហើយ ព្រមទាំងមានការសោកស្ដាយជាខ្លាំងដោយធ្លាប់ចាត់ទុកអ្នកលក់នោះថាជាមិត្ត តែ មិត្តនោះបែរជាលក់របស់សំណល់មកឲ្យខ្លួបទៅវិញ។
       អ្វីដឺលគេពិបាកចិត្តកាន់តែធ្ងន់ទៅទឿតនោះគឺ គេធ្លាប់បានណែនាំបណ្ដាមិត្តភក្ដិរបស់ខ្លួនឲ្យទៅទិញ ដូងស្អុយ ក្រោមស្នាមញញឹមរបស់អ្នលក់ហើយថា តើគេកំពុងគិតពីអ្វី? ពិតហើយ គេមុខជាគិតថា ពួកនេះគឺជាពួកអាដង្គូវស៊ីសៀងភៅដ៏ល្ង់ខ្លៅ នោះឯង៕

Comments

  1. ពិតជារឿងល្អមែន មានមនុស្សជាច្រើនបានចាញ់បោកអ្នកលក់ ហើយអ្នកទិញខ្លះក៏ដឹងខ្លួន តែអ្នកខ្លះនៅតែមិនដឹង។​ សូមអរគុណចំពោះការចែករំលែក។

    ReplyDelete
    Replies
    1. ការពិតគឺអញ្ចឹងមែន!

      Delete

Post a Comment