រឿង ជើងថ្មី (រឿងខ្លី)


     ចម្រើន រៀនចប់បរិញ្ញាហយ។ គេបានយកសៀវភៅដែលខ្លួនទើបនឹងនិពន្ធចប់ទៅឲ្យរោងពុម្ពបោះពុម្ពឲ្យដើម្បីយកមកលក់។ ស្មានមិនដល់ថាសៀវភៅនោះលក់ដាច់ដូចព្យុះ ទើបគេនិពន្ធបន្ដរហូតដល់ក្បាលទី៦។
      អ្វីដែលគួរឲ្យចម្លែកគឺ ជាច្រើនឆ្នាំកន្លងមកនេះ ទំនិញគ្រប់យ៉ាងសុទ្ធតែឡើងថ្លៃទាំងអស់ ប៉ុន្តែដើមទុនក្នុងការបោះពុម្ពសៀវភៅមិនមែនគ្រាន់តែមិនបានឡើងថ្លៃប៉ុណ្ណោះទេ ស្រាប់តែបែរជាចុះថោកទៅវិញយ៉ាងចម្លែក។
      ថ្ងៃមួយ ច្រើនបានជជីកសួរទៅថៅកែអ្នកបោះពុម្ពសៀវភៅថា

     "ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា តម្លៃបោះពុម្ពដែលលោកធ្លាប់គិតឲ្យខ្ញុំពីលើកមុនហាក់ដូចជាលើសហាងឆេងសម្បើមណាស់! ឲ្យបោះពុម្ពម្តងៗស៊ីលុយខ្ញុំអស់មិនតិចទេ!"
     ថៅកែនោះបែរជាសើចលេងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះ
      ''ធម្មតាទេ...កាលពីមុនប្អូនឯងនៅជាជើងថ្មីនៅឡើយ...ឥឡូវនេះឯងក្លាយជាជើងចាស់ហើយ...ដើម្បីឆ្លងកាត់ពីជើងថ្មីមកជើងចាស់ គឺត្រូវតែបង់ថ្លៃរៀនសូត្រអញ្ចេងហើយ!...ហែល​!...ហែ!...''

Comments

  1. ដើម្បីឆ្លងកាត់ពីជើងថ្មីមកជើងចាស់ គឺត្រូវតែបង់ថ្លៃរៀនសូត្រអញ្ចេងហើយ!...ហែល​!...ហែ!...''

    ReplyDelete

Post a Comment