វិធីសាស្រ្តធ្វើឲ្យមានទំនាក់ទំនាងល្អជាមួយអតិថិជន



       ការ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ភ្ញៀវ គឺជា​ចំណុច​ដែល​សំខាន់​ណាស់ ក្នុង​មុខរបរ​អ្នក ដូចនេះ​តើ​អ្នក គួរ​ធ្វើ​ដូច​ម្តេចទៅ​?
១.​    ​ដំបូង អ្នក​ត្រូវ​តែ​ដឹង​ពី​គោលដៅ របស់​ភ្ញៀវ​ជាមុនសិន តើ​ភ្ញៀវ​ត្រូវការ​អ្វី ទើប​ងាយស្រួល​ណែនាំ​។​

២.​    ​អ្នក​មិន​ត្រូវ​មាន​ចិត្ត​លំអៀង រវាង​អតិថិជន​ចាស់ និង​ថ្មី​នោះទេ ត្រូវតែ​បំរើឱ្យ​ស្មើភាព​គ្នា ទើប​អតិថិជន​ពេញចិត្ត​នឹង​អ្នក​។​
៣.​    ​ត្រូវតែ​យកចិត្តទុកដាក់ ស្តាប់​អតិថិជន​អ្នក មិន​ត្រូវ​សួរ​គេ​ពី​សំណួរ ដែល​គេ​ទើប​តែ​និយាយ​រួច​នោះ​ទេ​។​
៤.​    ​អ្នក​គួរតែ​ឧស្សាហ៍ Call ទៅ​សួរ ពី​ផលិតផល​ដែល​អតិថិជន​បាន​ប្រើ​រួច ថា​តើ​វា​ល្អ ឬ​មិន​ល្អ​ប្រើ ដើម្បីឱ្យ​គេ​សប្បាយចិត្ត​ដោយ​គិត​ថា អ្នក​យកចិត្តទុកដាក់​ចំពោះ​គេ​៕

Comments