ប្រាកដជាបានគឺស្អាតតាមបែបធម្នជាតិជាមួយនឹងទឹកឃ្មុំ។ ទឹកឃ្មុំមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សយើង ដូចជាស្រាប់ព្យាបាលជំងឺផ្សេងៗ រួមទាំងប្រយោជនួក្នុងការថែរក្សាសម្រស់ពិសេសស្បែកមុខទៀតផង ។ តើទឹកឃ្មុំមានប្រយោជន៍ និងគុណសម្បត្តិអ្វីខ្លះចំពោះស្បែក?
ទឹកឃ្មុំផ្តលអត្ថប្រយោជន៍បួនយ៉ាងដល់ស្បែក មានដូចជា៖
១- ព្យាបាលមុខស្ងួតបែកស្រកាៈ បុរសស្រ្តីណា ដែលមនាស្បែកមុខក្រៀមស្ងួត សូមយកស៊ុត១គ្រា់ប់ គោះយកផ្នែកក្រហម លាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូវបញ្ចូលឲ្យសព្វ ហើយលាបបំពោកលើផ្ទឺមុខ ទុកចោលប្រហែល ១០នាទីបន្ទាប់មកលាងសម្អាតចេញវិញជាមួយនឹងទឹកស្អាត។
២- ផ្សះមុនខ្សាច់លើផ្ទៃមុខៈ ត្រូវអនុវត្តក្រោយពីលុបលាងមុខរួច ដោយទឹកក្ដៅអ៊ុនៗ រួចជូតអោយស្ងួត បន្ទាប់មកយកចែកអំបូង មួយកំណាត់ផ្លែ កិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខ ទុកចោលពី ១០ ១៥ នាទីទើបលាងចេញ។ ដោយសារទឹកឃ្មុំមានអង់ហ្ស៊ីម អាចធ្វើឲ្យស្បែកមុខរបស់អ្នកមានសំណើម ត្រជាក់ និងជួយបំប៉នស្បែកឲ្យសខ្ចី ក្មេងជាវ័យ។
៣- ដុះខាត់ស្បែកដោយវិធីងាយៗ: គឺគ្រាន
តែយកទឹកឃ្មុំ លាយផ្សំជាមួយ ផ្លែប៉ោម កិនក្រឡុក បញ្ចូលគ្នា លាបឲ្យសព្វលើ ផ្ទៃមុខដោយថ្នមៗ ភាពគ្រើមរបស់ផ្លែប៉ោម អាចជួយកម្ចាត់កោសិកា ស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មីឡើងមកមានភាពភ្លឺថ្លា។
៤- បំបាតស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែកៈ យកការ៉ុតមួយមើម បកសម្បកចេញ ហើយកិនក្រឡុក ឲ្យម៉ដ្ឋ ដោយលាយផ្សំជាមួយទឹកឃ្មុំ បន្ទាប់មកលាបបំពោកឲ្យសព្វលើផ្ទៃមុខ ទុកចោលពី ៥ ១០ នាទី រួចចាំលុបលាងចេញវិញ នោះស្នាមជ្រីវជ្រួញ នឹងបាត់ទៅបន្តិចម្ដងៗ ពីលើផ្ទៃមុខរបស់អ្នក នឹងធ្វើឲ្យអ្នកមានសម្រស់ស្រស់ស្អាតក្មេងជាងវ័យ។
Comments
Post a Comment