ល្បិចធ្វើឲ្យ សរសៃច្រាសដុសធ្មេញ ទន់ និង ប្រើបានយូរ


       មនុស្សភាគច្រើនពេលទិញច្រាសដុសធ្មេញមកហើយក៏យកទៅប្រើភ្លាមតែម្ដង។ វិធីនេះនៅពេលដែលយើងប្រើបានបន្តិចទៅសរសៃច្រាសក៏ឡើងរឹង
ដូចជក់ត្នោតធ្វើឲ្យដាច់សាច់ ឬឈឺអញ្ចាញ​ នៅពេលយើងដុសធ្មេញ។​  ដូច្នេះដើម្បីកុំឲ្យមានបញ្ហានេះកើតឡើង យើងគួរយកច្រាសដែលទើបនឹងទិញមកថ្មីទៅស្រុសទឹកក្ដៅឧណ្ណៗ មួយស្របក់សិន  វានឹងចួយធ្វើឲ្យច្រាសដុសធ្មេញរបស់អ្នកមានសរសៃទន់និងប្រើប្រាស់បានយូរទៀតផង។ ជាពិសេសអញ្ចាញរបស់អ្នកនឹងមិនពិបាកទ្រាំទ្រជាមួយនឹងច្រាសដុសធ្មេញដែលមានសភាពដូចជក់ត្នោតដែរ។

Comments