ចេះរៀនពីកំហុសឆ្គង

  
     មហាសេដ្ឋីគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់កំហុសឆ្គងរាប់មិនអស់។ រាល់កំហុសឆ្គងនីមួយៗតែងមានមេរៀននៅក្នុងនោះជានិច្ច។ តាមការពិត យើងរៀនចេះដឹងពីបរាជ័យច្រើនជាងរៀនពីជោគជ័យព្រោះ
ពេលបរាជ័យម្តងៗយើងតែងតែដាក់សំនួរចំពោះខ្លួនឯង វិភាគ  ពីគំនិត មធ្យោបាយ និងទាញយកប្រយោជន៍ចេញពីកំហុឆ្គងទាំងនោះ។ ការធ្វើខុសមិមែនជារឿងគួរឱ្យខ្មាស់នោះទេ ប៉ុន្តែរឿងដែលអាម៉ាស់គឺការធ្វើខុសដដែលៗនោះឯង។         ការដឹងពីហេតុផលថាបរាជ័យកើតឡើងដោយសារអ្វីនោះ វាគឺជាការប្រាប់ដល់អ្នកឱ្យដឹងនិងយល់កាន់តែច្បាស់ថា តើធ្វើដូចម្ដេចទើបអាចទទួលបានជោគជ័យ? ហេតុនេះ បរាជ័យមួយលើកៗ វាធ្វើឱ្យយើងឈានខិតទៅជិតជោគជ័យមួយកម្រិត។ ស្ដាប់ទៅហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែមហាសេដ្ឋីទាំង​ ១០ សុទ្ធតែបានជួបនឹងរឿងបែបនេះរួចមកហើយ។
          បុគ្គលដែលអាចវែកញែកពីវិធីសម្រេចចិត្តបានយ៉ាងល្អបំផុត និងទទួលបានជោគជ័យគួរភ្ញាក់ផ្អើលម្នាក់គឺ ហ្សង់ ប៉ូល ហ្កេទី មហាសេដ្ឋីប្រេងកាតដែលធ្លាប់មានឈ្មោះថាជាអ្នកមានបំផុតលើពិភពលោក។ហ្សង់ ប៉ូល ហ្កេទី ជាអ្នកបញ្ជាក់អះអាងពីសម្ដីរបស់អ្នកប្រាជ្ញ បឺកសាន់ដែលនិយាយថា៖​ធ្វើតាមបែបអ្នកគិត និងគិតតាមបែបអ្នកធ្វើ!

Comments