កំណប់មាសនៅក្នុងខ្លួន "អ្វីៗទាំងឡាយទាំក់ទងលើទស្សនៈផ្លូវចិត្ត"


         មនុស្សយើងជាអ្នកបង្កើតក្នីសុខនិងក្តីទុក្ខមកឲ្យខ្លួនឯង។ អ្នកដែលបានសិក្សាពីបែបបទផ្លូវចិត្តរួចបកហើយ នឹងមិនមានឆ្ងល់អ្វីតៀតទេ។ ខច្ចភាពនេះអាចពុំមែនជារឿងថ្មីថ្មោងសម្រាប់លោកអ្នកទេ។ អ្នកខ្លះអាចនឹងនៅតែឆ្ងល់ ឯអ្នកខ្លះទៀតអាចនឹងជឿស៊ប់ដោយគ្នានមន្ទិល។ ទោះយ៉ាងណាក៏យើងជឿថាមានតែអ្នកមួយចំនួនតូចប៉ុណ្ណោះដែលបាន
ត្រិះរិះស្វែងយល់ពីបញ្ហានេះយ៉ាងស៊ីជម្រៅ ឬតាមដានពិនិត្យមើលអំពីទំហំនៃសត្ធផលដែលកើតឡើងទាំងនោះ។
        ជីវិតរបស់មហាសេដ្ឋីដែលយើងលើកយកមកសិក្សាបានបង្ហាញថា​ ពួកគាត់ម្នាក់ៗបានប្រើប្រាស់ប្រយោជន៍ ញាណក្រោមសតិ(Subconscioud) យ៉ាងពេញទំហឹងក្នុងការសាងខ្លួនឲ្យក្លាយទៅជាអ្នកមានស្ដុកស្ដមនេះ។
         គន្លឹះដើរឆ្ពោះទៅរកជោគជ័យ ស្ថិតនៅលើការប្រើប្រាស់ញាណក្រោមសតិឲ្យបានត្រឹមត្រូវនេះឯង។ ទាំងនេះព្រោះតែវិធីសាស្រ្ដក្នុងការរកលុយ និងមជ្ឈដ្ឋានខាងក្រៅដែលជះឥទ្ធិពលចំពោះយើងមានសភាពខុសប្លែកគ្នា ព្រមទាំងមានលក្ខណៈពិសេសរៀងៗខ្លួន ទើបមិនអាចមានរូបមន្តជោគជ័យណាមួយដែលងាក់ក្រឡាបាន ហើយក៏គ្មានរូបមន្តដែលមានប្រសិទ្ធភាពឲ្យដូចជាជប់និម្មិតកើតដែរ។ ប៉ុន្តែអ្វីដែលកើតមានរួចមកហើយ និងភាពជោគជ័យនានាដែលបង្ហាញឲ្យឃើញកន្លងមកនេះ គឺការមានទស្សនៈជាវិជ្ជមាននៅក្នុងចិត្តនេះឯង។
         មានសៀវភៅជាច្រើនបានសរសេរពីគន្លឹះក្នុងការធ្វើជំនួញដីធ្លី អចលនទ្រព្យ ផ្សារហ៊ុន សេវាកម្ម និងមុខរបរផ្សេងៗទៀត ដែលអាចចាត់ទុកថាជាឧបករណ៍ដ៏មានតម្លៃ ប៉ុន្តែគំនិតយោបល់ទាំងនោះ ក៏នៅតែជាគំនិតយោបល់ទូទៅជាដដែល។ ​​  មិនដែលមានសៀវភៅណាដែលមកប្រាប់អ្នកថា តើគួរយកការងារដែលគរស្នើនោះដែរឬទេ? ទិញរបស់នេះទៅនឹងចំណេញ? ឬគួរបោះទុនជាមួនឹងគេនេះដែរឬទេ?  បែបនេះឡើយ ព្រោះករណីនីមួយៗខុសប្លែកពីគ្នា មានលក្ខណៈផ្ទាល់ខ្លួនរបស់វា។ បើទោះជាអ្នកបានសិក្សាពីមុនមកច្រើនប៉ុណ្ណាក៏ដោយ ក៏នៅតែមានអ្វីថ្នីៗកើតឡើង ដែលអ្នកនៅតែមិនអាចស្មានដល់ជានិច្ច បើទោះជាខំវិភាគយ៉ាងណា ក៏នៅតែមិនអាចរកភាពត្រឹមត្រូវឥតខ្ចោះបានឡើយ។

         យើងមិនបានសំដៅន័យថា គំនិតយោបល់ទាំងនោះមិនសំខាន់ទេ ផ្ទុយវិញវាពិតជាមិនស្រួលទេ កាលបើលិកអ្នកហក់ទៅធ្វើអ្វីភ្លាមៗទាំងកម្រោលនោះ។ តែយើងចង់បញ្ជាក់ថា ការវិភាគរបស់អ្នក បានត្រឹមតែក្នុងកម្រិតមួយប៉ុណ្នោះ អ្នកមិនអាចវិភាគឲ្យត្រូវប៉ក ១០០% បានទេ។ បើដូច្នេះមែន នៅលើលោកគឺពិតជាគ្នានមនុស្សក្រីក្រទៀតឡើយ។
        នោះគឺជសភាវៈញាណទី ៦ ឬញាណខាងជំនួញ ដែលជួនកាលយើងអាចថាទេវតាប្រាប់ឬ ប្រផ្នូលក្នុងចិត្ត បានចូលមកបំពេញតួនាទីរបស់ខ្លួន។ ពោលគឺវាជា លទ្ធផលនៃការបង្កើតកម្មវិធីផ្លួវចិត្តបែបវិជ្ជមាន និងការប្រើផ្នត់ទស្សនៈល្អ  ដែលនាំឲ្យយើងទទួលជោគជ័យ។

Comments