ដើម្បីឲ្យក្លាយជាអ្នកដឹកនាំដ៏មានប្រសិទ្ធិភាព អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ទាំងអស់ត្រូវតែមានចំណេះដឹងបច្ចេកទេស និង ជំនាញនូវបរិមណមួយឲ្យបានពិតប្រាកដ និង
ច្បាស់លាស់។ អ្នកគ្រប់គ្រង ចាំបាច់ត្រូវតែមាន ចំណេះដឹង និង ជំនាញផ្នែកទំនាក់ទំនងមនុស្សឲ្យបានគ្រប់គ្រាន់ក្នុងសភាពជាក់ស្ដែង លផមុខងារសំខាន់ៗជាច្រើនដែលទាមទារសមត្ថភាព របស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ធ្វើការជាមួយមនុស្សថ្នាក់ក្រោម។ ចំណុចសំខាន់ៗ ដឺលអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ទំនាក់ទំនងជាមួយនិយោជិកមានៈ
- ត្រូវមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយលើសតិអារម្មណ៍របស់និយោជិកគ្រប់ពេលវេលាទាំងទស់។
- ត្រូវដឹងនូវកំហុសខ្លួនឯងដែលបានធ្វើ
- ត្រូវរិះគន់ជាលក្ខណៈឯកជន
- ត្រូវទទួលស្គាល់នូវសមត្ថភាព និងការងារល្អៗ ដែលធ្វើឡើងដោយនិយោជិក
- ត្រូវស្ងៀមស្ងាត់ និង ចៀសវាងការបង្ហាញភាពរំភើពចំពោះនិយោជិក
Comments
Post a Comment