មនុស្សគ្រប់រូបតែងប្រាថ្នាឲ្យខ្លួនមានប្រព័ន្ធរំលាយអាហារបរិបូរណ៍ដោយសុខភាព។ ដូច្នេះខ្ញុំសូមណែនាំនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
- ទទួលទានជាតិស័ង្គសី នៅពេលស្ត្រេស
ជាតិស័ង្គសី នឹងជួយពង្រឹងដល់ភ្នាសកម្រាលរបស់ក្រពះ ដើម្បីទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការចេញទឹកអាស៊ីតក្រពះច្រើន ដែលជាហេតុនាំឱ្យរលាកក្រពះ ឬដំបៅក្រពះបាន។
- កុំផឹកទឹកដោះគោ ពេលមានជំងឺដំបៅក្រពះ
ការផឹកទឹកដោះគោ នៅពេលមានជំងឺដំបៅក្រពះ នឹងធ្វើឱ្យជំងឺនោះកាន់តែធ្ងន់ធ្ងរទៅវិញទេ ដូច្នេះ អ្នកគួរតែជ្រើសរើសផលិតផល ឬថ្នាំដើម្បីបន្សាបជាតិអាស៊ីតក្រពះ ជំនួសវិញទៅ។
- បង្កើតបាក់តេរីល្អៗ ក្នុងក្រពះឡើងវិញ
រឿងនេះ គួរតែធ្វើឡើង ក្រោយពីព្យាបាលដោយប្រើថ្នាំផ្សះរួច ព្រោះថ្នាំនេះ ក្រៅពីព្យាបាលជំងឺ វាក៏នឹងទៅសម្លាប់បាក់តេរីល្អៗ ក្នុងពោះវៀនទៀតដែរ។
- ហាមឈរ ពេលញ៉ាំអាហារ
ការឈរញ៉ាំអាហារ នឹងធ្វើឱ្យអ្នកញ៉ាំបានលឿនមែន ប៉ុន្តែ មិនអាចទំពារបានល្អទេ ហើយក៏លេបខ្យល់ច្រើនទៀតផង។ បញ្ហាអស់ទាំងនេះ នឹងធ្វើឱ្យក្រពះកិនបានស្រួលឡើយ។
- មិនបានបត់ជើងធំរាល់ថ្ងៃក៏មិនបាច់បារម្ភអ្វីដែរ
មានមនុស្សប្រមាណ ៦០ ភាគរយហើយ ដែលបត់ជើងធំជារៀងរាល់ថ្ងៃ។ ប៉ុន្តែ អ្នកក៏មិនគួរបារម្ភ ឬភ័យខ្លាចអ្វីដែរ បើសិនជាមិនបានបត់ជើងរាល់ថ្ងៃ លុះត្រាតែអ្នកបត់ជើងតិចជាងពីរបីដង ក្នុងមួយសប្តាហ៍ ទើបជារឿងគួរបារម្ភ។
- ទំពារអាហារ ឱ្យបានម៉ត់ល្អ
ការមានទម្លាប់ញ៉ាំអាហារបានម៉ត់ល្អ នឹងជួយឱ្យការរំលាយអាហារ កាន់តែមានប្រសិទ្ធភាពល្អជាងមុន។
- ផឹកទឹកឱ្យបានច្រើន ដើម្បីបង្ការការទល់លាមក
លាមករបស់មនុស្សយើង គួរតែមានជាតិទឹក ៧៥ ភាគរយ ហើយបើសិនជាមិនដូច្នេះទេ វានឹងក្លាយជាមូលហេតុ ដែលបណ្តាលឱ្យទល់លាមកញឹកញាប់ជាងគេបំផុត៕

Comments
Post a Comment