ប្រភពៈ សុខភាព
ផ្លែក្រូចឆ្មាមិនត្រឹមតែជាគ្រឿងផ្សំដែលអ្នកប្រើជាញឹកញាប់នៅផ្ទះបាយទេ តែអ្នកក៏យកវាជាផ្នែកមួយសម្រាប់ថែរក្សាសម្រស់បានដែរ។ ជាតិអាស៊ីតរបស់ផ្លែឈើដែលមានពីធម្មជាតិមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សម្រស់របស់យើង។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនទាក់ទងនឹងសម្រស់ ដែលអ្នកអាចទទួលបានពី ក្រូចឆ្មា៖
១.ជាឱសថសម្រាប់ជម្រុះកោសិការចាស់ៗ
ក្រូចឆ្មាអាចបង្កើនប្រសិទ្ធភាពជម្រុះកោសិការស្បែកចាស់ៗរហូតដល់ទ្វេរដងព្រោះតែជាតិអាស៊ីតរបស់វាតែម្តង។ ចូរពុះក្រូចឆ្មាមួយចំហៀរ ហើយរោយស្ករបន្តិចលើវាទៅ។ ឥឡូវនេះចូរប្រើក្រូចឆ្មានេះទៅត្រដុសលើស្បែកអ្នកទៅ ព្រោះវាអាចជួយអោយស្បែកមានសភាពរលោងជាងមុនបាន។
២.ធ្វើអោយកែងដៃ និងជង្គង់ស
បើសិនជាអ្នកយល់ថាកែងដៃ និងជង្គង់ខ្មៅនោះ ចូរយកក្រូចឆ្មាទៅត្រដុសនឹងកន្លែងទាំងពីរនេះផ្ទាល់តែម្តងទៅព្រោះវាអាចប្រែក្លាយទៅជាសវិញបាន។ ក្រូចឆ្មាក៏ដើរតួនាទីជាភ្នាក់ងារសម្អាតភាពខ្មៅ និងខ្នៅលើកែងដៃ និងជង្គង់ដែរ។
៣.ធ្វើអោយធ្មេញស
ចូរលាយទឹកក្រូចឆ្មាជាមួយនឹងសូដា ហើយយកល្បាយនេះទៅលាបលើធ្មេញទៅ។ ឥឡូវនេះចូរប្រើច្រាស់ដុសធ្មេញអ្នកចេញផង។ ក្រោយពីជម្រះវាចេញហើយ អ្នកនឹងមើលឃើញការប្រែប្រួលរបស់វាជាមិនខាន។
៤.ពង្រឹងដល់សុខភាពក្រចក
បើសិនជាអ្នកមានបញ្ហាក្រចកស្ងួត និងពុកផុយ ចូរសាកល្បងប្រើក្រូចឆ្មាដើម្បីព្យាបាលទៅ។ ចូរលាយទឹកក្រូចឆ្មាជាមួយប្រេងអូលីវ និងដាក់ក្រចកជ្រលួកនឹងល្បាយនោះទៅ។ វាមិនត្រឹមតែជួយអោយក្រចកមានភាពរឹងមាំទេ តែក៏នឹងផ្តល់ភាពស្រស់ស្អាតផងដែឬបើសិនជាអ្នកទើបតែលុបពណ៌ក្រចករួច។
៥.បំបាត់ស្នាមអាចម៍រុយ
ក្រូចឆ្មាក៏ត្រូវបានប្រើប្រាស់ជាឱសថបំបាត់ស្នាមអាចម៍រុយដែរ។ ចូរប្រើទឹកក្រូចឆ្មាស្រស់លាបលើស្នាមអាចម៍រុយ និងទុកវាចោលពេញមួយយប់ទៅ។ ចូរធ្វើបែបនេះរយៈពេលពីរបីសប្តាហ៍ នោះអ្នកនឹងឃើញថាស្នាមអាចម៍រុយថយចុះឬបាត់ជាមិនខាន៕

Comments
Post a Comment