កាលបើសង្កេតពីមនុស្សទាំងឡាយ ដែលយើងតែងជួបប្រទះជាប្រចាំ ទាំងមនុស្សសាមញ្ញ អ្នកតូចអ្នកធំ អ្នកជំទាស់ប្រឆាំង ឬអ្នកផ្ដល់យោបល់ យើងនឹងសង្កេតឃើញថា ចំពោះកិច្ចការផ្សេងៗ អ្នកដែលអាចគិតឃើញនិងនិយាយបានគឺមានស្ទើរតែ
គ្រប់គ្នាទាំងអស់។ ប៉ុន្តែនៅពេលយើងដាក់សំនួរមួយទៀងថា តើធ្វើបានហើយឬនៅ? យើងនឹងឃើញថា ភាគរយនៅសល់ស្ទើរមិនដល់ ១០% ផង។ នេះគឺជាហេតុផលមួយដែលបង្ហាញថា មានមនុស្សជាច្រើនដែលគួរតែបានឡើងតំណែង ប៉ុន្តែកត្តាម្យ៉ាងដែលគេនៅខ្វះគឺសមត្ថភាពក្នុងការសម្រេចឲ្យចេញជាផ្លែផ្កានេះឯង។
ដើម្បីក្លាយខ្លួនជាអ្នកអនុវត្តជាក់ស្ដែងត្រូវអនុវត្តនូវគោលការណ៍ខាងក្រោម៖
១. លូកដៃធ្វើតែម្ដងទៅ កុះរវល់តែឈរឱបដៃមើល។២. កុំរង់ចាំទាល់តែមានអំណោយផលគ្រប់យ៉ាង ព្រោះវាមិនមានថ្ងៃនឹងឲ្យអ្វីល្អគ្រប់យ៉ាងបានទេ។ ត្រៀមខ្លួនប្រឈមមុខនឹងឧបសគ្គក្នុងអនាគត ហើយដោះស្រាយនៅពេលណាដែលវាកើតឡើង។
៣. សូមចងចាំថា បើគ្រាន់តែគិតមិនអាចនាំឲ្យមានជោគជ័យបានទេ ការគិតនឹងមានតម្លៃលុះត្រាតែយកវាមកអនុវត្តឲ្យកើតជាប្រយោជន៍។ បើមានគំនិតល្អ ចូរធ្វើឲ្យកើតអ្វីម្យ៉ាងៗទៅទើបហៅថា ៉មនុស្សសាច់ការ ៉។
៤. ដើម្បីកុំឲ្យនៅតែខ្លាចចូរធ្វើតែម្ដងទៅ សាកលមើល!
៥. បញ្ឆេះម៉ាស៊ីនដោយខ្លួនឯង កុំចាំទាល់តែបានធ្វើ... កុំស្ពឹក ពេលចាប់ផ្ដើមធ្វើទៅ ចិត្តនឹងចង់ដោយខ្លួនឯងហើយ។
៦. ប្រកាន់យកទម្លាប់ ៉ ធ្វើឥឡូវនេះ ៉ ... ពាក្យថា ថ្ងៃស្អែក អាទិត្យក្រោយ ថ្ងៃក្រោយ ថ្ងៃណាមួយ...សុទ្ធតែពាក្យសម្រាប់អ្នកចាញ់ បានន័យថា គ្មានថ្ងៃ គ្មានផ្លូវទេ... ហេតុនេះសូមកុំពន្យារថ្ងៃនេះថ្ងៃនោះ។
៧. បើធ្វើបានគូរធ្វើតែម្ដងទៅ មិនបាច់ក្យាច់ក្បូរអ្វីច្រើន មិនបាច់ចាំត្រៀមខ្លួន បង្អែរបង្អង់ ឬរៀបចំខ្លួបអ្វីច្រើននាំតែខាតពេលនោះទេ។
៨. ធ្វើជាអ្នកផ្តួចផ្ដើម បំផុសបំផុល ចូលរួមស្មគ្រចិត្ត... លីខ្វែវ ចូលព្រៃឲ្យឃើញសខ្មៅតែម្ដង ទើបហៅថាជាអ្នកចិត្តស្លូយ អង់អាច មានសមត្ថភាព ឧស្សាហ៏ប្រឹងប្រែង។ ចូលលេខ ជាន់ហ្ការ៍ ប្រុយ!...
.jpg)
Comments
Post a Comment